ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលរស់នៅសង្កាត់វាលវង់ បានស្លាប់បាត់បង់ជីវិត
នៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការករណីអ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាពលរដ្ឋខ្មែរ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អ្នកជំងឺដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នេះ មានអាយុ៥៦ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។