សែលកាតប្រគល់ជូននូវទឹកប្រាក់ ៨៥0,000 ដុល្លារទៅកាន់សហគមន៍វិញក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១

ដោយ​៖​ម៉ា​ដេប៉ូ​
​រាជធានី​ភ្នំពេញ​៖ ថ្ងៃទី ០៨ មេសា ២០២១​នេះ​ក្រុមហ៊ុន​សែ​ល​កាត បានប្រគល់​ជូន​អតិថិជន​របស់ខ្លួន នូវ​ទឹកប្រាក់​សរុប​ចំនួន ៨៥0,000 ដុល្លារ នៅក្នុង​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​ពេញនិយម​បំផុត​មួយ​របស់ខ្លួន ដែល​ត្រូវបាន​ធ្វើឡើង​ពេញ​មួយ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២១​នេះ​។​


​ប្រភពពី​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា​ចំនួន​ទឹកប្រាក់​ដែល​បាន​ផ្តល់ជូន​នៅក្នុង​កម្មវិធី​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ រួមមាន ៣00,000 ដុល្លារ​ក្នុង​ខែមករា ២៣០០០០ ដុល្លារ​ក្នុង​ខែកុម្ភៈ និង ៣២0,000 ដុល្លារ​ទៀត នៅក្នុង​ខែមីនា​។​
​ប្រាក់រង្វាន់​លើកទឹកចិត្ត​នេះ ត្រូវបាន​ប្រគល់ជូន​ដល់​អតិថិជន​មានសំណាង​ចំនួន ១៤​នាក់ ដែល​ពួកគាត់​មាន​ទីលំនៅ​នៅ​តំបន់​ផ្សេងៗ​គ្នា​ដូចជា រាជធានី​ភ្នំពេញ កំពង់ធំ ពោធិសាត់ ព្រះសីហនុ កំពង់ឆ្នាំង ព្រៃវែង រតនគីរី បាត់ដំបង កំពង់ចាម និង​ខេត្តកណ្ដាល​។​
​ទឹកប្រាក់​ដែល​ឈ្នះ មាន​ចាប់ពី ១0,000 ដុល្លារ រហូត​ទៅដល់ ៩0,000 ដុល្លារ ដែល​ទឹកប្រាក់​ទាំងនេះ អាច​នឹង​ប្រើប្រាស់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ចាំបាច់​នៅក្នុង​គ្រួសារ​ក្នុងអំឡុង​ស្ថានភាព​ដ៏​ពិបាក​ក្នុងពេល​បច្ចុប្បន្ននេះ​។​
​ដោយឡែក​កាលពី​ថ្ងៃទី ២១ ខែមីនា អ្នកស្រី ឡុ​ច ចាន់​ស៊ីណា ដែលជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​ក្លាយជា​អ្នកមាន​សំណាង​ចុងក្រោយ ដែល​បានឈ្នះ​នូវ​ទឹកប្រាក់​ចំនួន ៩​ម៉ឺន​ដុល្លារ​។ គាត់​បានឱ្យដឹងថា​៖ “​ខ្ញុំ​ពិតជា​មិន​ជឿ​សោះ នៅពេលដែល​ទទួលបាន​ដំណឹង​នេះ​”​។ ខ្ញុំ​បានឈ្នះ​ទឹកប្រាក់​ដែល​អាចជួយ​កែប្រែ​ជីវិត​បាន​នេះ នៅក្នុង​អំឡុង​ស្ថានភាព​ដ៏​ពិបាក​តែម្តង​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​។​”
សម្រាប់​កាលពីដើម​ខែមីនា​កន្លង​ទៅ​ថ្មីៗ​នេះ អ្នកនាង វ៉ែន ធី​រ៉ាត់ ដែលជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ភ្នំពេញ បានឈ្នះ​ប្រាក់រង្វាន់​ចំនួន​៩ ម៉ឺន​ដុល្លារ​។
លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានឱ្យដឹងថា លោក​មាន​ក្តី​សោមនស្ស​បំផុត​ដែល​បានឃើញ​ថវិការ​នេះ បាន​ទៅ​ដល់ដៃ​ពលរដ្ឋ និង​សហគមន៍ ដែល​កំពុង​ត្រូវការ​វា​សម្រាប់​ទូទាត់​ថ្លៃ​ចំណាយ​នៅក្នុង​ផ្ទះ ចំណាយ​ក្នុង​អាជីវកម្ម ក៏ដូចជា​ការទូទាត់​ចំណាយ​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀតផង​ដែរ​។​
“​ចំពោះ​ក្រុមហ៊ុន​សែ​ល​កាត ពួកយើង​តែង​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​តបស្នង​ជូនទៅ​កាន់​សហគមន៍​វិញ ជាពិសេស​នៅពេលដែល​ពួកគេ​កំពុងមាន​តម្រូវការ​ខ្លាំង​បំផុត​តែម្តង​”​។​
​គួរ​បញ្ជាក់ថា​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ប្រចាំថ្ងៃ​អតិថិជន​ក្រុមហ៊ុន​នេះ​អាច​ទូរស័ព្ទ ឬ​ផ្ញើ​សារ “10K” ទៅកាន់​លេខ 8888 ហើយ​បន្ទាប់មក​អ្នកនឹង​ទទួល​លេខ​ផ្សងសំណាង ដែលមាន 6​ខ្ទង់​។ អ្នកឈ្នះ នឹង​ត្រូវបាន​ប្រកាសជូន​ឱ្យដឹង​ជា​រៀងរាល់ថ្ងៃ នៅ​ម៉ោង ៧​យប់ នៅលើ​កញ្ចក់​ទូរទស្សន៍ CTN និង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ CTN ហើយក៏​ត្រូវបាន​ចែករំលែក​នៅលើ​ប៉ុស្តិ៍​យូ​ធូប​របស់​សែ​ល​កាត​ផងដែរ​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner