ឃ្លានញ៊ាំគុយទាវ កុំរំលងហាងមួយនេះដំណើរការ ៤០ឆ្នាំហើយ….!

អត្ថបទដោយ៖
AMS

គុយទាវគឺជាឈ្មោះម្ហូបចិនម្យ៉ាងធ្វើដោយសរសៃម្សៅខ្សាយដែលស្រុះលាយនឹងសាច់ប្រភេទផ្សេងៗ។ ចង់ទទួលទានជាអាហារពេលព្រឹកក៏បាន ឬពេលល្ងាចក៏បាន។ កាលណានិយាយពីគុយទាវ គេមិនដែលរំលងហាងមួយកន្លែងដែលមានអាយុជាង ៤ទសវត្សមកហើយនោះទេ។ នោះគឺអាហារដ្ឋាន អូរឫស្សី បានបើកលក់ តាំងពីឆ្នាំ១៩៨១ ដោយបានផ្តល់នូវសេវាកម្ម អាហារដ្ឋាន ប្រកបដោយអនាម័យ និងរសជាតិដើមមិនអាចបំភ្លេចបាន។ គុយទាវល្បីប្រចាំហាងនេះមានដូចជា៖

១.គុយទាវសាច់ជ្រូកចិញ្រ្ចាំ

ល្បីសែនល្បី ព្រោះវាជាអាហារពេលព្រឹកដែលមនុស្សភាគច្រើនទទួលតាំងពីដើមមកហើយ មកដល់សតវត្សទី ២១ នេះ ក៏នៅតែមិនចោលដដែលជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសារ។ សាច់គុយទាវផុយស្រួលញ៊ាំ គួបផ្សំជាមួយរសជាតិសាច់ជ្រូកចិញ្រ្ចាំ ញ៊ាំជក់មាត់ អស់មួយចានហើយចង់ថែមមួយចានទៀត។ គុយទាវសាច់ជ្រូកចិញ្រ្ចាំនៅអាហារដ្ឋានអូរឬស្សីមានបម្រើជូនតែនៅពេលព្រឹកប៉ុណ្ណោះ បើទៅរកល្ងាចឡើងមិនមានទេណា!

២.គុយទាវព្រហិតសាច់គោ

មកមើលរសជាតិនេះវិញម្តងគឺថា ទាំងចាស់ទាំងក្មេងពេញចិត្តនឹងរសជាតិនេះណាស់ ជាពិសេសសាច់ព្រហិតនិងសាច់គោ ស្រស់ៗល្អ ដាក់ចូលមាត់ភ្លាម ជាតិចូវជ្រាបចូលសាច់បានល្អមែនទែន។ ទឹកស៊ុបទៀតសោតពិតជាស៊ីមេទ្រីគ្នាជាមួយរសជាតិគុយទាវព្រហិតលាយសាច់គោនេះពិតមែន។ ទទួលទានមួយចានឆ្អែតពេញពោះ ព្រោះចុងភៅដាក់សាច់ក៏ច្រើន គុយទាវក៏ច្រើន ព្រហិតក៏ច្រើន សាកសមនឹងតម្លៃ។

៣.គុយទាវគ្រឿងក្នុង

អ្នកចូលចិត្តទទួលទានគ្រឿងក្នុងជ្រូក ច្បាស់ជាត្រូវចិត្តជាក់ជាមិនខាន ព្រោះនៅទីនេះមានលក្ខណៈពិសេសដែលឆក់យកអតិថិជន។ គ្រឿងក្នុងជ្រូក បើធ្វើនិងសម្អាតមិនស្អាត ច្បាស់ជានៅជាប់ក្លិនឆ្អាបផង រសជាតិក៏ល្វីងទៀត ដោយឡែកគុយទាវគ្រឿងក្នុងនេះវិញ មិនធុំក្លិនឆ្អាបនោះឡើយ។ ពេលទទួលទានមិនបារម្ភថា គេធ្វើមិនស្អាតនោះទេ សំខាន់អាហារស្រស់ល្អ មិនរលួយ មិនទ្រលាន់។ រសជាតិទឹកស៊ុបវិញល្មមឆ្ងាញ់មិនផ្អែមពេក ក៏មិនប្រៃពេកដែរ សាកសមសម្រាប់មនុស្សគ្រប់គ្នា៕

តម្លៃ៖ ១២០០០៛ ឡើងទៅ

ម៉ោងបើកដំណើរ៖ ៥ព្រឹក ដល់ ៩ យប់

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner