ផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ត្រូវបិទរយៈពេល៧ថ្ងៃ ដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំ
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង ជាបណ្ដោះអាសន្ន រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។
នៅក្នុងសេចក្ដីសម្រេចបានបញ្ជាក់ថា ផ្សារចំនួន៨ នៅក្រុងបាត់ដំបង ដែលត្រូវបានបិទបណ្ដោះអាសន្ននោះរួមមាន៖
* ទី១៖ ផ្សារធំបាត់ដំបង (ផ្សារណាត់)
* ទី២៖ ផ្សារបឹងឈូក
* ទី៣៖ ផ្សារ១៣មករា
* ទី៤៖ ផ្សារអប្សារផ្សារលើ
* ទី៥៖ ផ្សេងរោងល្ខោន
* ទី៦៖ ផ្សារវត្តលៀប
* ទី៧៖ ផ្សារពោធិ៍វង្ស
* ទី៨៖ ផ្សារទំនើបភូពុយ។
រដ្ឋបាលខេត្តបញ្ជាក់ថា ទីតាំងផ្សារទាំង៨នេះ ត្រូវបានអនុញ្ញាតឲ្យលក់នៅផ្នែកខ្លះ នៃបរិវេណខាងក្រៅផ្សារដូចជា៖ បន្លែ ត្រី សាច់ គ្រឿងឧបភោគ បរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយអនុវត្តនូវវិធានការសុខាភិបាល ក្នុងការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ និងលាងដៃ៕
