កុមារាម្នាក់ស្លាប់ និងយុវជន២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូនៅច្រកចូលវត្តព្រៃស្ពឺ
ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីងនៅតាមបណ្ដោយផ្លូវបេតុង ច្រកចូលវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បង្កដោយរថយន្តម៉ាកសាំយ៉ុង បានបុកជាមួយម៉ូតូហុងដាឌ្រីមសេ១២៥ មួយគ្រឿង បណ្ដាលឲ្យកុមរាម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯយុវជន២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះ កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ សពកុមារារងគ្រោះមានឈ្មោះ សុង ម៉េងយ៉ុង ភេទប្រុស អាយុ១១ឆ្នាំ មុនរបបជាសិស្ស ស្នាក់នៅជាមួយឪពុកម្ដាយ ក្នុងភូមិព្រៃព្រីងខាងត្បូង៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯយុវជនរងគ្រោះ២នាក់ទៀត នៅមិទាន់ស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុ និងឃេីញហេតុការណ៍ខាងលេីបានឲ្យដឹងថា ដំបូងមានរថយន្តមួយគ្រឿងម៉ាកសាយ៉ុង មិនចាំស្លាកលេខ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចកេីតហេតុ ទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈនោះក៏ប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IF-4971 ដែលធ្វេីដំណេីរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យដួល ធ្វេីឲ្យកុមារារងគ្រោះម្នាក់ដួលចូលក្រោមកង់រថយន្តកិនស្លាប់នៅនឹងកន្លែង រីឯយុវជន២នាក់ទៀត ដែលរួមដំណេីរជាមួយរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ផងដែរ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបេីកគេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចណ៍ ខណ្ឌឲ្យមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក និងធ្វេីឯកសារប្រគល់សពឲ្យទៅសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា