«របាំគែន»
អត្ថបទដោយ៖
Kien Sereyvuth
របាំគែន «របាំគែន» ច្នៃប្រឌិតឡើងដោយផ្អែកលើការលេងឧបករណ៍តន្រ្តីគែន ដែលជាប្រភេទឧបករណ៍ផ្លុំ ធ្វើឡើងនៅតួកណ្តាលពីឈើខ្លឹម ហើយស៊កបំពង់ឬស្សីពី៧-៨ដើម។ របាំនេះផលិតឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បះ សហការផ្សព្វផ្សាយ ដោយស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥។