រដ្ឋបាលសង្កាត់ចោមចៅទី២នាំអំណោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនពលរដ្ឋធ្វើចត្តាឡីស័ក១១គ្រួសារ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្ដាលភូមិក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២បានឲ្យដឹងថា អំណោយមកចែកជូនដល់ដៃបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១១គ្រួសារនៅពេលនេះរួមមាន៖ ក្នុង១គ្រួសារ ទទួលបាន អង្ករ១ បាវ២៥គីឡូក្រាម. មី១កេស.បាតាន់១ កេស. ត្រី ខ ១០កំប៉ុង.ទឹកត្រី ទឹកសុីអុីវ ២ យួរ.ទឹកបរិសុទ្ធវីតាល់ ១កេស ដើម្បីជួយរំលែកទុក្ខធុរៈខ្លះក្នុងកំឡុងពេលកូវីត-១៩ដ៏លំបាកនេះ។

លោក វ៉ា សារ៉ង បានអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន«សូមបងប្អូនទាំងអស់គ្នាបើពុំមានការចាំបាច់សូមកុំដើរចេញពីផ្ទះ ត្រូវរក្សា ៣ ការពារ ៣កុំ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា»។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner