អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព បាននាំយកអំណោយទៅផ្ដល់ជូនមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបសកម្មភាពក្នុងការទប់ស្កាត់កូវីដ19

អត្ថបទដោយ៖
ធី ដា

កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង បានបញ្ជាក់នាព្រឹកថ្ងៃទី 21 ខែមេសា ឆ្នាំ 2021 ថា បច្ចុប្បន្នដោយសារតែប្រទេសកម្ពុជា ពិសេសខេត្តកំពង់ឆ្នាំង កំពុង រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ក្នុងនោះមន្ត្រី នៃមន្ទីរសុខាភិបាលមានសកម្មភាពយ៉ាងសកម្មខ្លាំងក្លា ក្នុងកិច្ចធ្វើការងារនេះ ។ ថ្វីបើអំណោយនេះ បន្តិចបន្តួចក៏ពិតមែន ប៉ុន្តែក៏វាអាចដោះស្រាយបញ្ហាដែលយើងលំបាកបានមួយគ្រា ៗផងដែរ ។

ក្នុងឱកាសនោះដែរលោកជំទាវ គ្រី សារ៉ន អនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពនិងជាប្រធានសាខាសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងដែរថា ថ្ងៃនេះផងដែរបានឯកភាពគ្នា បាននាំយកនូវទឹកសុទ្ធ ចំនួន 30កេស ក្រមាចំនួន 50 និងថវិកា 50ម៉ឺនរៀល មកប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងដើម្បីឆ្លើយតបនិង តម្រូវការរបស់មន្ត្រីនៃមន្ទីរដែលកំពុងតែធ្វើសកម្មភាពទប់ស្កាត់នៃជំងឺកូវិដ19 នេះ។

នៅក្នុងឱកាសនោះដែរលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានថ្លែង អំណរគុណដល់លោកជំទាវទាំងអស់ ដែលបាននាំយកនូវអំណោយទឹកសុទ្ធ ក្រមា ថវិកាមួយចំនួនផ្តល់ជូននៅពេលនេះ និងសូមជូនពរដល់លោកជំទាវជួបតែសេចក្ដីសុខសេចក្ដីចំរើននិងទទួលជោគជ័យគ្រប់ភារកិច្ច។

លោកវេជ្ជបណ្ឌិត ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍អំពីសកម្មភាពការងាររបស់មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ស្តីពីការទប់ស្កាត់ជំងឺកូវីដ19 ដែលកំពុងតែកើតឡើងនៅក្នុងខេត្ត ដូចជាយកអ្នកពាក់ព័ន្ធដាក់ឲ្យធ្វើចត្តាឡីស័កនិងទីកន្លែងដែលមានការបិទខ្ទប់មិនឲ្យចេញចូលនិងចំនួនអ្នកដែលកំពុងធ្វើចត្តាឡីស័កជាដើម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner