ចិនគ្រោងនឹងផលិតវ៉ាក់សាំងកូវីដ១៩ កើនដល់ជាង៣ពាន់លានដូស ឆ្នាំ២០២១
ប្រទេសចិនត្រូវបានគេរំពឹងថា នឹងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 កើនដល់ជាង៣ពាន់លានដូសក្នុងឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ ដោយយោងតាមមន្ត្រីចិនមួយរូប នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
ថ្លែងនៅឯអនុវេទិកានៃវេទិកាបូអាវ Boao សម្រាប់សន្និសីទប្រចាំឆ្នាំអាស៊ី ប្រធានក្រុមការងារអភិវឌ្ឍន៍វ៉ាក់សាំងនៃក្រុមប្រឹក្សារដ្ឋការពារ និងគ្រប់គ្រងយន្តការប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19 លោក Zheng Zhonhwei បានគូសបញ្ជាក់ថា សមត្ថភាពផលិតនាពេលបច្ចុប្បន្ន របស់ប្រទេសចិនមានប្រហែល ៥ពាន់លានដូសក្នុងមួយឆ្នាំៗ ខណៈដែល ក្នុងឆ្នាំ២០២១ ចិនគ្រោងនឹងផលិតវ៉ាក់សាំងកូវីដ១៩ កើនដល់ជាង៣ពាន់លាន។
លោក Zheng បានបន្ថែមទៀតថា នៅពេលមានការផ្ទុះឡើងនៃជំងឺ COVID-19 ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់ជាបន្ទាន់ ទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺនេះ៕
