អភិបាលខេត្តកំពង់ចាម ជម្រុញឲ្យក្រុមជាងសម្រុកជួសជុលកែលម្អមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ “មេគង្គកំពង់ចាម” ឲ្យរួចរាល់១០០ ភាគរយ នៅដើមខែឧសភា ឆ្នាំ២០២១

អនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាខេត្ត, មន្ទីរ ស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការរៀបចំកែលំអរអតីតសណ្ឋាគារមេគង្គ ដើម្បីប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចការជួសជុលបានប្រមាណជាង៥០ ភាគរយហើយ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់ក្រុមជាងត្រូវសម្រុកធ្វើការជួសជូលសំណង់ខាងលើឱ្យបានរួចរាល់១០០ ភាគរយ នៅត្រឹមថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១ ខាងមុខ៕ (រូបភាព និងអត្ថបទដោយ ចៅ វង្ស i.k.)

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner