ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ សម្រាប់ធ្វើការទូទាត់ ជំនួសដោយការទូទាត់អេឡិត្រូនិក ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយលើកទឹកចិត្ត ដល់សាធារណជនទាំងអស់ ឱ្យមកប្រើប្រាស់សេវាអេឡិចត្រូនិក ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

យោងតាមសេចក្ដីជូនដំណឹងដែលអង្គភាព ទទួលបានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ ធនាគារជាតិនៃកម្ពុជា នឹងបន្ដអនុវត្តន៍វិធានការ ការពារហានិភ័យ ដែលអាច កើតឡើងជាយថាហេតុ ដោយសារការ ប្រើប្រាស់ក្រដាក់ប្រាក់ តាមរយៈការ សម្លាប់មេរោគនៅលើក្រដាក់ប្រាក់រៀល ដែលចូលមកធនាគារជាតិនៃកម្ពុជា ហើយបញ្ជេញ ក្រដាសប្រាក់ ដែលសម្លាប់មេរោគរួចទៅក្នុងទីផ្សារវិញ។ ធនាគារជាតិនៃកម្ពុជា សូមបន្ដលើកទឹកចិត្តក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាស់ប្រាក់ ក៏ដូចជាការប្រើ ប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់ធ្វើការផាត់ទាត់ និងការទូទាត់នានា ហើយ ជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើបាន។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិកដូចជា សេវាធនា គារតាមកម្មវិធីទូរសស័ព្ទចល័ត ក៏ដូចជាកម្មវិធីបាគងដែលជាប្រព័ន្ធទូទាត់បែបទំនើប និងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ។
ធនាគារជាតិនៃកម្ពុជា សង្ឃឹមថា សាធារណជនទាំងអស់ នឹងចូលរួមសហការ កាត់បន្ថយ ហានិភ័យទាំងអស់គ្នា ជាពិសេសតាមរយៈការប្រើប្រាស់ មធ្យោបាយទូទាត់អេឡិ ចត្រូនិកទំនើបៗ និងសម្បូរបែប ដែលមាននាពេលបច្ចុប្បន្ន និងសូមអនុវត្តវិធាន ការ៣ កុំ៣ការពារ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner