ក្រសួងផែនការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២

ក្រសួងផែនការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២ ក្រោមកិច្ចសហការរវាងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យផែនការ និងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (អ.គ.វ.ក-១៩)ក្នុងក្របខណ្ឌក្រសួងផែនការ និងអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (អ.គ.វ.ក-១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រុមការងារសូមស្វាគមន៍ និងរីករាយរង់ចាំបម្រើបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការទូទៅ ជាពិសេសបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការនៅក្នុងខណ្ឌបឹងកេងកង ផ្ទាល់ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ដូសទី២ ដែលបានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ម៉ោងធ្វើការចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទីថ្ងៃត្រង់ រហូតដល់ម៉ោង១៦:៣០នាទីល្ងាច ទៅតាមកាលវិភាគកំណត់របស់ក្រសួងសុខាភិបាល និង គ.វ.ក-១៩។ សូមអញ្ជើញមកកាន់ទីស្តីការក្រសួងផែនការ តាមច្រកទ្វារខាងក្រោយ ផ្លូវលេខ៣៥២ កែងផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ ០១២ ៦៨៣ ០៣៩/០១១ ៣៨៨ ៨៨៩/០១២ ៣៥៥ ៦៨៩។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងថា អ្នកត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនមន្ដ្រីនៅកន្លែងចាក់វ៉ាក់សាំង ក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ។
ក្នុងករណីឯកសារទាំងនោះ មិនបានយកជាប់ខ្លួន ដោយសារវិធានការបិទខ្ទប់រាជរដ្ឋាភិបាល បុគ្គលនោះអាចបង្ហាញឯកសារទាំងនេះ តាមប្រព័ន្ធអេឡិកត្រូនិចបាន។ មានន័យថា បុគ្គលនោះគ្រាន់តែថតឯកសារដែលតម្រូវការចាំបាច់ ពិសេសប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងឯកសារសម្គាល់ខ្លួន តាមរយៈទូរស័ព្ទដៃ ដើម្បីបង្ហាញជូនមន្ដ្រីជាការសម្រេច។

ក្រសួងសុខាភិបាល បានបន្ថែមទៀតថា អាជ្ញាធរមានសមត្ថកិច្ច នៃទីតាំងចាក់វ៉ាក់សាងកូវីដ១៩ ត្រូវចេញលិខិតបញ្ជាក់ថា បុគ្គលនោះ ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ដោយក្នុងលិខិតបញ្ជាក់ត្រូវសរសេរឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ភេទ អាសយដ្ឋានរបស់បុគ្គលនោះ និងកាលបរិច្ឆេទទីតាំង នៃការចាក់វ៉ាក់សាំងដូសទី២ និងឈ្មោះវ៉ាក់សាំងដែលបានចាក់ដូសទី២ នៅទីតាំងរបស់ខ្លួនរួចហើយនោះ ព្រមទាំងមានដាក់ឈ្មោះអ្នកទទួលខុសត្រូវ ដែលចេញលិខិតបញ្ជាក់នោះ និងមានចុះហត្ថលេខា។

គួរជម្រាប ដោយសារវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្ត-រាជធានីនោះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងថ្មី ពីដំណើរការនៃការចាក់វ៉ាក់សាំងដូសទី២ នៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅនោះតែម្ដង ដោយមិនតម្រូវឲ្យទៅចាក់វ៉ាក់សាំង នៅកន្លែងដែលពួកគេចាក់លើកទី១នោះទេ។
ដំណើរការនៃការចាក់វ៉ាក់សាំងដូសទី២ (ស៉ីណូវ៉ាក់ និងស៉ីណូហ្វាម) នៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner