អាជ្ញាធរខណ្ឌមានជ័យ បានយកនូវស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ប្រគេនជូនព្រះសង្ឃដែលគង់វត្តចំនួន ៤វត្ត ក្នុងខណ្ឌមានជ័យ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះសង្ឃដែលគង់នៅវត្ត ចំនួន ៤វត្ត គឺវត្តសាមគ្គីរង្សី វត្តពោធិញ្ញាណ វត្តសន្សំកុសល និងវត្តដំបូកខ្ពស់ ដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ ។

ក្នុងឱកាសនេះដែរ លោកអភិបាលរង បានពាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសណាក់ សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក៍ជាព្រះសង្ឃ តាមទីវត្តអារាម នានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសព្រះសង្ឃ ដែលគង់ក្នុងវត្តស្ថិតក្នុងតំបន់ក្រហម មិនអាចនិមន្តបិណ្ឌបាតបាន រួមទាំងពុទ្ធបរិស័ទក៍មិនអាចយកចង្ហាន់ទៅវត្តបាន ធ្វើអោយមានការប៉ះពាល់ដល់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃ។ ជាក់ស្ដែងថ្ងៃនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានយកនូវស្បៀង ដែលជាអំណោយដ៍ថ្លៃថ្លា របស់ សម្តេច តេជោ ហ៊ុន សែន មកប្រគេនព្រះសង្ឃ ចំនួន ៤វត្ត ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ គឺវត្តសាមគ្គីរស្សី វត្តពោធិញ្ញាណ វត្តសន្សំកុសល និងវត្តដំបូកខ្ពស់ ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បន្តអនុវត្តនូវវិធានការក្រសួងសុខាភិបាល និងអនុវត្តនូវសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងកំឡុងពេល បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់សូមកុំចេញក្រៅផ្ទះ ។

ក្នុងនោះស្បៀងដែលប្រគេនជូនព្រះសង្ឃក្នុងមួយវត្ត មាន អង្ករ ៥០បាវ= ១២៥០គីឡូ , មី ៣០កេស, ទឹកត្រី ២០យួរ, ទឹកស៊ីអ៉ីវ ១០យួរ និង ត្រីខ កំប៉ុង ២០យួរ ដើម្បីសម្រួលដល់ចង្ហាន់ព្រះសង្ឃគង់នៅក្នុងវត្តប្រចាំថ្ងៃផងដែរ ។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner