ក្រុម Real Madrid ឡើងទៅឈរកំពូលតារាង La Liga ជាមួយ Atletico Madrid ក្រោយយកឈ្នះ Cadiz ៣:០ កាលពីយប់មិញ

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមអធិរាជស Real Madrid ទទួលបាន៣ពិន្ទុ បន្ទាប់ពីយកឈ្នះ Cadiz ៣:០ កាលពីយប់មិញ នៅកីឡដ្ឋាន Estadio Ramon de Carranza ។ គ្រាប់បាល់ជ័យជំនះរបស់ Real Madrid រកបានដោយការទាត់បាល់ពិន័យ១១របស់ កីឡាករ Karim Benzema នៅនាទី៣០ គ្រាប់ទី២រកបានដោយ កីឡាករ Alvaro Odriozola នៅនាទី៣៣ ខណៈនៅនាទី៤០ កីឡាករ Karim Benzema បានបន្ថែមគ្រាប់ទី៣ ។ លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតពេញម៉ោង៩០នាទី ក្រុម Real Madrid យកឈ្នះ Cadiz ៣:០ ។ ជ័យជំនះនេះបានជួយអោយ អធិរាជស ឡើងទៅឈរកំពូលតារាង La Liga ជាមួយ Atletico Madrid ដែលមាន៧០ពិន្ទុដូចគ្នា ។


គួរអោយដឹងផងដែលថា ការប្រកួតនៅក្របខ័ណ្ឌ La Liga កាលពីយប់មិញក៏មាន៥គូរទៀតផងដែល គឺក្រុម Sevilla យកឈ្នះ Levante ១:០ , Osasuna យកឈ្នះ Valencia ៣:១ , Real Betis ស្មើ Athletic Bilbao ០:០ , Deportivo Alaves យកឈ្នះ Villarreal ២:១ , និង Elche ស្មើ Real Valladolid ១:១ ។
សូមបញ្ជាក់ថា សម្រាប់យប់នេះការប្រកួតនៅក្របខ័ណ្ឌ La Liga មាន៤គូរគឺ Atletico Madrid ត្រូវជួប SD Huesca , Granada ជួប Eibar , Real Sociedad ជួប Celta Vigo , និង Barcelona ត្រូវជួប Getafe ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner