ឯកឧត្តម ឃួង ស្រេង ចុះចែកអំណោយសម្ដេចតេជោ ដល់ប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯ ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនីទាំងអស់កុំដាក់ទោស ចំពោះ អ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយយើងសោះ។

ឯ ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី២២មេសាឆ្នាំ២០២១ ខណៈដែល ឯ ឧ អញ្ជើញ បន្តយកអំណោយទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ចំនួន១០ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែររាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯ ឧ អភិបាលបញ្ជាក់ដែរថា ៖បងប្អូនកម្មករកម្មការនី មានការងារធ្វើ មានប្រាក់ដុល្លារចាយវាយ មានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺដោយសារតែការដឹកនាំរបស់ សម្ដេចតេជោហ៊ុនសែន។សម្ដេចបានខិតខំខ្លាំងខ្លាំងណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជាដើម្បីឱ្យបងប្អូនកម្មករកម្មការិនីរបស់យើងមានការងារធ្វើរហូតមកដល់សព្វថ្ងៃនេះ ។ដូច្នេះ សូមបងប្អូនកុំដាក់ទោស ចំពោះអ្នកដែលជួយយើងឱ្យសោះ។

ឯ ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៌ថា៖ជំងឺកូវីដ-១៩ បានកើតឡើងនៅទូទាំងពិភពលោក ហើយបងប្អូនកម្មករកម្មការិនីនៅឯបរទេស ក៏បានប្រឈមមុខនូវជំងឺកូវី-១៩នេះផងដែរ ។ ដោយឡែកសម្រាប់បងប្អូនកម្មករ កម្មការិនីនៅកម្ពុជា ដែលមានបញ្ហាជម្ងឺកូវីដ-១៩នេះ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាពរបស់បងប្អូនកម្មករកម្មការិនីថែមទៀត ។ នេះជាការយកចិត្តទុកដាក់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។

គួរបញ្ជាក់ថា ៖អំណោយរបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពរដ្ឋទាំង១៣៤៥គ្រួសារនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner