ក្រុមការងាររដ្ឋបាលខណ្ឌដង្កោ ចូលរួមជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល ចូលរួមរំលែកទុក្ខគ្រួសារនៃសពឈ្មោះ ប្រាក់ ហឿន ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រុមការងាររដ្ឋបាលខណ្ឌដង្កោ ចូលរួមជាមួយក្រុមការងាររបស់ក្រសួងសុខាភិបាល បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន ៥,០០០,០០០ រៀល របស់ក្រសួងសុខាភិបាល ឧបត្ថម្ភជូន គ្រួសារនៃសពឈ្មោះ ប្រាក់ ហឿន ភេទប្រុស អាយុ៧២ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរ រដ្ឋបាលខណ្ឌ ក៏បានចូលរួមឧបត្ថម្ភ អង្ករចំនួន៥០គីឡូ ទឹកសុទ្ធចំនួន ១កេស មីចំនួន ១កេស ទឹកស៊ីអ៉ីវ ១យួរ ត្រីខកំប៉ុង ១យួរ និងបច្ច័យចំនួន ២០ម៉ឺនរៀលផងដែរ និងបានណែនាំដល់ក្រុមគ្រួសារសពបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner