ព្រឹកនេះ! ថៃមានស្លាប់អ្នកជំងឺកូវីដ ១១នាក់ទៀត មានទាំងស្ត្រីមានផ្ទៃពោះ
អត្ថបទដោយ៖
លន់ សារ៉ាត
The Nation បានចេញផ្សាយថា មានអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ទៀតបានស្លាប់ នៅប្រទេសថៃ រួមមានទាំងស្ត្រីមានផ្ទៃពោះម្នាក់ដែរ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ ហៅកាត់ថា CCSA នាថ្ងៃទី២៥ មេសា ២០២១។ ថៃក៏ប្រកាសពីការឆ្លងថ្មី ចំនួន២៤៣៨នាក់ទៀតដែរ នៅថ្ងៃនេះ។
ស្ត្រីមានផ្ទៃពោះ២៥សប្តាហ៍ វ័យ៣២ឆ្នាំ ដែលបានស្លាប់ គឺជាពលរដ្ឋនៅបាងកក បានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ មេសា តែមូលហេតុនៃការស្លាប់នៅតែបន្តស្រាវជ្រាវ៕

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ