ពហុព្យាបាល និងសម្ភពសុវណ្ណរ៉ា មានអ្នកឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅមន្ទីរពហុព្យាបាល និងសម្ភពសុវណ្ណរ៉ា ក្នុងរាជធានីត្រូវធ្វើចត្ដាឡីស័ក។ មន្ទីរពហុព្យាបាល និងសម្ភពសុវណ្ណរ៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១២ A, ផ្លូវលេខ ៣៣BT, សង្កាត់បឹងទំពុន១ នៃខណ្ឌមានជ័យ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅរកសេវានៅមន្ទីរពហុព្យាបាលនិងសម្ភព សុវណ្ណរ៉ារវាងពីថ្ងៃ២១ដល់ថ្ងៃ ២៤មេសា ឆ្នាំ២០២១។ 

អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវអ្នកធ្វើដំណើរទៅមន្ទីរពហុព្យាបាល និងសម្ភពសុវណ្ណរ៉ា នោះត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

https://www.youtube.com/watch?v=UyOrE-4LBdg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner