ខេត្តព្រះសីហនុ ផ្អាកដំណើរការរោងចក្រ New Star (Video Inside)
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាការបញ្ឈប់បណ្តោះអាសន្នដំណើរការរោងចក្រស្បែកជើងញូវស្តារ New Star ក្រោយការសង្ស័យថាអាចមានកម្មករឆ្លងជម្ងឺកូវីដ១៩។ យោងតាមរដ្ឋបាលខេត្តអ្នកលក់ដូរ២នាក់នៅផ្សារយាយ ទូច New Star ដែលមានការពាក់ព័ន្ធជាមួយនឹងកម្មកររោងចក្រ New Star ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ ១៩ ដែលប្រញាប់ឲ្យរដ្ឋបាលខេត្តបានចាត់វិធានការបង្កាជាបន្ទាន់។
យោងតាមសេចក្តីជូនដំណឹងមួយរបស់ រដ្ឋបាលខេត្តទៅកាន់ម្ចាស់រោងចក្រ New Star ការធ្វើអាជីវកម្មរោងចក្រ New Star នោះ ត្រូវផ្អាករយៈពេល១៤ ថ្ងៃសិនចាប់ពីថ្ងៃជូនដំណឹងទី២៦មេសា។ សេចក្តីជួនដំណឹងបានបន្តថាក្នុងអម្លុងពេល១៤ថ្ងៃនោះ បុគ្គលិក, កម្មករនិយោជិតទាំងអស់ នឹងតម្រូវឲ្យទៅផ្តល់សំណាកដើម្បីការធ្វើតេស្ត និងការតម្រូវធ្វើចត្តាឡីស័កតាមគេហដ្ឋាន រៀងៗខ្លួន។ ខេត្តព្រះសីហនុនៅថ្ងៃនេះ មានការឆ្លងថ្មីចំនួន៤៧ករណីទៀត។