ប្រតិបត្តិការបោសសម្អាតចាន ឬសង្គ្រាមកម្ចាត់ភាពអត់ឃ្លាន ដោយប្រធានាធិបតីចិនស៊ី ជីនពីង

អត្ថបទដោយ៖
AMS OneMinute

សមាជិកសភាចិនបានអនុម័តច្បាប់ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរបង្ក្រាបសកម្មភាពខ្ជះខ្ជាយចំណីអាហារ ក្នុងគោលបំណងអភិរក្ស និងប្រើប្រាស់ធនធានប្រកបដោយទំនួលខុសត្រូវ។ នេះបើតាមការផ្សាយរបស់ RT នៅថ្ងៃទី៣០ មេសា ២០២១។

ការផលិតវីឌីអូដែលជំរុញឱ្យមានការខ្ជះខ្ជាយអាហារ ឬបរិភោគហួសកម្រិត នឹងត្រូវពិន័យជាទឹកប្រាក់រហូតដល់ ១០០.០០០ យ័ន (ប្រហែល ១៥.៥០០ ដុល្លារ)។ ចំពោះអ្នកផ្ដល់សេវាម្ហូបអាហារច្រើនលើសលប់ក៏ត្រូវទទួលរងការពិន័យដែរគឺ ៥០.០០០ យ័ន (ប្រហែល ៧.៧០០ដុល្លារ)។

ច្បាប់ថ្មីនេះអនុញ្ញាតឱ្យម្ចាស់អាហារដ្ឋានគិតប្រាក់ពីអតិថិជនដែលហូបអាហារសល់។

ការសិក្សាបានឱ្យដឹងថាភោជនីយដ្ឋាននៅទីប្រជុំជនក្នុងប្រទេសចិនខ្ជះខ្ជាយអាហាររហូតដល់ ១៨លានតោនក្នុងមួយឆ្នាំដែលអាចផ្គត់ផ្គង់មនុស្សពី ៣០-៥០លាននាក់។

ប្រភព៖ RT

ads banner