ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៣៤ គ្រួសារ បានទទួកអំណោយ ពីសប្បុរសជននៅ សហរដ្ឋអាមេរិក

អត្ថបទដោយ៖
ហេង វណ្ណា

កំពង់ចាម៖ លោក ខ្លូត ចិន្ដា អភិបាលស្រុកចំការលើ និងព្រះយស ចាន់ សុជន ចៅអធិការវត្តចំការអណ្ដូង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បាននាំយក អំណោយរបស់សប្បុរសជននៅសហរដ្ធអាមេរិក ដែលបានមកពី ឧបាសិកា ប៉ែន ណុតឌី និងអំណោយលោក យឹម ម៉េងស្រ៊ីម សមាជិកក្រុមប្រឹក្សាស្រុក ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្រីក្រក្នុងរដូវកូវីដ19 ចំនួន 34គ្រួសារ។

ព្រះយស ចាន់ សុជន និងលោក ខ្លូត ចិន្ដា មានសង្ឃដីការ និងមតិសំណេះសំណាល​ដោយបានជំរាបពីការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្ដម ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើ ដែលតែងតែក្រើនរំលឹកអោយអជ្ញាធរមូលដ្ឋានពិនិត្យមើលពីការខ្វះខាតរបស់ ប្រជាពលរដ្ឋហើយបន្តជួយឧបត្ថម្ភក្នុងរដូវកាលកូវីដនេះហើយសូមបងប្អូនចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នាតាមការ អំពាវនាវរបស់ រាជរដ្ឋាភិបាល និងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធាន ការបីកុំ បីការពារ របស់សម្ដេចតេជោ ហ៊ុន សែន នោះយើងនឹងជៀសផុតពីការចំលងមេរោគដ៏កាចសាហាវមួយនេះ។

ក្នុងមួយគ្រួសារទទួលបាន អង្ករមួយការ៉ុង ត្រីខកំប៉ុងមួយយួរ មីដប់កញ្ចប់ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner