អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីព្រះមន្ត្រីសង្ឃខេត្ត និង សប្បុរសជននានា

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស អាល់កុល និងថវិកាពីសាលាគណខេត្ត លេខាធិការរដ្ឋានសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្ត នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះព្រះមន្ត្រីសង្ឃខេត្ត និងអរគុណចំពោះលោកឧកញ៉ា លោក-លោកស្រីសប្បុរសជន ដែលផ្តល់ជាគ្រឿងឧបភោគបរិភោគ ម៉ាស អាល់កុល និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។

គួបញ្ជាក់ថា ៖ រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖
១-សាលាគណខេត្ត និងលេខាធិការដ្ឋានសាលាគណខេត្ត ទឹកបរិសុទ្ធចំនួន ១,៩០០យួរ។

២-សមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយឧបត្ថម្ភ អាវពេទ្យចំនួន ១០០សម្រាប់ ម៉ាស់ចំនួន ៥០.០០០ម៉ាស និងស្រោមដៃ១.០០០ប្រអប់ ។

៣-ឧកញ៉ា ស៊ុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia,co.Ltd និងលោកជំទាវ ឧបត្ថម្ភ ទឹកអាល់កុល ០៥កាន ម៉ាស ៥០.០០០ មី១០០កេស និងត្រីខ ១.២០០កំប៉ុង ។

៤-អ្នកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន រីវើសាយ ឌីវេឡុបមិន ឯ.ក និងលោកជំទាវ ឧបត្ថម្ភ អង្ករ ២០តោន និងមីចំនួន ១៥០កេសធំ ។

៥-សហព័ន្ធស្រូវអង្ករកម្ពុជា ឧបត្ថមអង្ករចំនួន ៥តោន ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner