ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីបន្ថែម ចំនួន៣នាក់

អត្ថបទដោយ៖
AMS OneMinute

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីបន្ថែម ចំនួន៣នាក់ សរុប៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលជាគ្រួសារតែមួយ និងបានធ្វើដំណើរមកពីខេត្តព្រះសីហនុ មកដល់ព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ (ស្រុកជីក្រែង-ស្រុកស្ទោង) នៅថ្ងៃទី២៧ មេសា ២០២១ ប៉ុន្តែពួកគេទាំងនេះបានផ្តល់ព័ត៌មានដល់ក្រុមការងារនៅទីនោះ ថាមកពីខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ចាប់ពីថ្ងៃទី១ ឧសភា។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១នាក់ បានព្យាបាលជាសះស្បើយចំនួន១៥នាក់ និង២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ads banner