មហាសេដ្ឋីពិភពលោក Bill Gates លែងលះប្រពន្ធ

កំពូលមហាសេដ្ឋីពិភពលោក Bill Gates បានលែងលះប្រពន្ធហើយក្រោយរួមរស់ជាមួយគ្នា ២៧ឆ្នាំ នេះបើតាមការផ្សាយរបស់ BBC ថ្ងៃនេះ។

មហាសេដ្ឋីប្រាក់រយលានលំដាប់ទី៤នៅលើពិភពលោក មានប្រាក់សរុបរហូតដល់ ១៣០.៥ពាន់លានដុល្លារ ក្នុងវ័យ៦៥ឆ្នាំ ជាសហស្ថាបនិកក្រុមហ៊ុន Microsoft Corp (MSFT.O) និងភរិយារបស់គាត់គឺលោកស្រី Melinda French Gates អាយុ ៥៦ ឆ្នាំ មានកូន ៣នាក់ បន្ទាប់ពីបានរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេល ២៧ឆ្នាំមក។

ពួកគេទាំងពីរនាក់បានអះអាងលើគណនី Twitter ថា បន្ទាប់ពីមានការគិតយ៉ាងច្បាស់លាស់ និងបានព្យាយាមរក្សានូវទំនាក់ទំនង ក៏បានធ្វើការសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកគេហើយ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner