ប្រធានាធិបតីហ្វីលីពីនបញ្ជាអោយប៉ូលិសចាប់ខ្លួនជនទាំងឡាយណា ដែលពាក់ម៉ាស់ការពារជំងឺ Covid-19 មិនបានត្រឹមត្រូវ
លីពីន៖ បន្ទាប់ពីប្រជុំជាមួយក្រុមការងារឆ្លើយតបនឹងជំងឺកូវីដ១៩របស់ខ្លួន ប្រ ធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាអោយមន្រ្តីប៉ូលិសចាប់ខ្លួននរណាដែលមិនពាក់ម៉ាស់ត្រឹមត្រូវ ក្នុងនោះរួមទាំងពាក់នៅក្រោមច្រមុះ នៅពេលប្រទេសខ្លួនកំពុងធ្វើសង្គ្រាមនឹងវីរុសកូវីដ១៩ ។
ប្រធានាធិបតីហ្វីលីពីនរូបនេះសង្កត់ធ្ងន់ថា បទបញ្ជារបស់ខ្ញុំទៅប៉ូលិស អោយចាត់ការអ្នកមិនពាក់ម៉ាស់ត្រឹមត្រូវ… ចាប់ពួកគេ និងស៊ើបអង្កេតថាហេតុអ្វីបានជាគេមិនអនុវត្តវា ហើយថា វាមិនមែនសំរាប់ខ្លួនខ្ញុំទេ វាក៏មិនសំរាប់ពួកយើង… វាសំរាប់ផលប្រយោជន៍ប្រទេស ដូច្នេះអ្នកមិនចម្លង និងអ្នកមិនត្រូវអោយគេចម្លង ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីយុត្តិធម៌ និងមេប៉ូលិសហ្វីលីពីនបានអំពាវនាវអោយក្រុមមន្ត្រីពិន័យអ្នករំលោភ ឬចាប់អោយពួកគេធ្វើការងារសហគមន៍ ជំនួសអោយការចាប់ខ្លួនពួកគេ ។ ចាប់តាំងពីថ្ងៃមិនាកន្លងមក មនុស្សរាប់ពាន់នាក់ត្រូវបានចាប់ពិន័យចំពោះការរំលោភវិធានការកូវីដ១៩ នៅពេលការរឹតបន្តឹងត្រូវបានអន្តវត្តនៅក្នុងរដ្ឋធានីម៉ានីល និងបណ្តាខេត្តជុំវិញ បន្ទាប់ពីមានការកើនឡើងខ្លាងនៃករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ ៕ ប្រភព៖ CNA



