រដ្ឋបាលខេត្តព្រះសីហនុ៖ សូមពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ កត់លេខទូរស័ព្ទមន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយកើតឡើង

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ កត់លេខទូរស័ព្ទមន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយ ដូចជាកង្វះស្បៀងអាហារ ឬមានបញ្ហាសុខភាពនិងត្រូវធ្វើដំណើរបន្ទាន់ទៅមន្ទីរពេទ្យជាដើម ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា កន្លងមកសង្កេតឃើញប្រជាពលរដ្ឋសាកសួរព័ត៍មានផ្សេងៗតាមរយៈបណ្តាញផ្សព្វផ្សាយផង ឬតាមមន្ត្រីមួយចំនួន ប៉ុន្តែករណីខ្លះទាំងបណ្តាញផ្សព្វផ្សាយឬក៍មិនមែនមន្ត្រីជំនាញទទួលខុសត្រូវនោះ មិនអាចផ្តល់ចម្លើយបាន នាំដល់ការអាក់អន់ស្រពន់ចិត្ត ។

ហេតុដូចនេះរដ្ឋបាលខេត្តសូមឲ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ កត់ត្រាលេខទូរសព្ទ័ខាងក្រោមនេះទុកជាប់ខ្លួន ដើម្បីទាក់ទងសាកសួរព័ត៍មានចំគោលដៅ និងមានដំណោះស្រាយជាក់ស្តែង។
លេខទូរសព្ទ័ក្រុមការងារតាមសង្កាត់នីមួយៗមាន ដូចខាងក្រោម៖

  • លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ សង្កាត់លេខ ១
    លេខទូរស័ព្ទ ០៨៦/០១៧/០៦៧ ៦៦២៦២២
  • លោកឈិត សូផាត ចៅសង្កាត់លេខ១
    លេខទូរស័ព្ទ ០១៦ ៩០៩៦៦៤

+លោកស្រីឈុន ដារី ប្រធានក្រុមការងារសង្កាត់លេខ២
លេខទូរស័ព្ទ ០១៦ ៤៩៨៥៥៨

  • លោកស្រីសំរិត សុខេមរា ចៅសង្កាត់លេខ២
    លេខទូរស័ព្ទ ០១៦ ៤២៩២៧៧។
  • លោកសន កុសល ប្រធានក្រុមការងារសង្កាត់លេខ៣
    លេខទូរស័ព្ទ ០១៦ ៨៨០៨៩២
  • លោកកាន់ ឡឹង ចៅសង្កាត់លេខ៣
    លេខទូរស័ព្ទ ០១២ ៧៣២៤៦១ និង ០៩៧ ៧៣៣៦៧៦៧។
  • លោកអៀម សារិន ប្រធានក្រុមការងារសង្កាត់លេខ៤
    លេខទូរស័ព្ទ ០១៦ ៨៨៤៥៨៨
  • លោកសេង នីម ចៅសង្កាត់លេខ៤
    លេខទូរស័ព្ទ ០១៦ ៣៣៣៧៦៦។
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner