ប្រជាពលរដ្ឋខ្មែរចំនួនជាង ៤០គ្រួសារ នៅប្រទេសថៃកំពុងខ្វះខាតជីវភាព ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ-១៩ បានទទួលអំណោយពីស្ថានទូតខ្មែរ

អត្ថបទដោយ៖
ធី ដា

នៅថ្ងៃទី៧ឧសភា ឆ្នាំ២០២១ លោក ធុច ដាលីន អគ្គទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននាំយកអំណោយរបស់ស្ថានទូត រួមមានជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋខ្មែរចំនួនជាង ៤ គ្រួសារ ក្នុងតំបន់ប្រៈទូណាំ សង្កាត់ធុងផៈយ៉ាថៃ ខណ្ឌរ៉ាតឆៈថេរី រាជធានីបាងកក។ ប្រជាពលរដ្ឋខ្មែរទាំងនោះ ត្រូវស្ថានទូតបញ្ជាក់ថា កំពុងរងការខ្វះខាតជីវភាពដោយ បាត់បង់ការងារធ្វើ ក្នុងអំឡុងពេលការរាតត្បាតនៃជម្ងឺកូវីដ-១៩។

លោក ធុច ដាលីន បានឲ្យដឹងថា ដោយសារតែស្ថានភាពកូវីដ-១៩ រាតត្បាតខ្លាំង ដូច្នេះការជួបចែកអំណោយមិនបានប្រព្រឹត្តទៅបានដោយមានមនុស្សកុះករឡើយ ស្ថានទីតបានផ្ដល់អំណោយទាំងនោះ តាមរយៈតំណាងមួយចំនួនដើម្បីយកទៅចែកបន្ត។ លោកអគ្គទីប្រឹក្សាស្ថានទូត ក៏បានពាំនាំពាក្យសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំប្រទេសកម្ពុជា ព្រមទាំងស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដល់ពលរដ្ឋខ្មែរទាំងអស់។ ជាមួយគ្នានោះ លោកក៏បាននែនាំឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ របស់អាជ្ញាធរសុខាភិបាលថៃផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner