Jake Paul ត្រូវខៀវភ្នែកមុនពេលបងប្រុសខ្លួនត្រូវប្រកួតជាមួយ Floyd Mayweather
អត្ថបទដោយ៖
សារ៉ាន ទីងី
បើតាមសារព័ត៌មានបរទេសដែលបានចុះផ្សាយថ្ងៃនេះបានអោយដឹងថា Jake Paul ដែលជាប្អូនបង្កើតរបស់ Logan Paul បានប៉ះទង្គិចគ្នា Floyd Mayweather ក្នុងសន្និសីទកាសែត កាលពីម្សិលមិញ ។

នៅក្នុងឱកាសនោះ Jake Paul បាននិយាយឌឺដងដាក់ទៅកាន់ Floyd បន្ទាប់មក បានប្រើកាយវិការលួចមួករបស់ Floyd រួចរត់ចេញ។ ប៉ុន្តែក៏ត្រូវ Floyd តាមយកមកវិញហើយក៏ប៉ះទង្គិចគ្នា ដោយការទទួលរងកណ្តាប់ដៃបន្តិចបន្តួច តែត្រូវក្រុមសន្តិសុខ ចាប់បំបែកដោយមិនចង់អោយមានរឿងកាន់តែធំ ។ លុះប៉ុន្មានម៉ោងក្រោយមក Jack បាន Add Story នៅក្នុងបណ្តាញ Twitterរបស់ខ្លួន ដោយមានឃើញភ្នែករបស់គេម្ខាងឡើងខៀវ ៕

សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។