ក្រសួងការងារ ចេញសេចក្តីណែនាំពីការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម/ផលិតកម្ម ដើម្បីទប់ស្កាត់ ជំងឺអូវីដ-១៩

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖នៅថ្ងៃទី៧ ខែ ឧសភាឆ្នាំ ២០២១នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំមួយស្តីពីលក្ខណវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញ នូវសកម្មភាពអាជីវកម្ម/ផលិតកម្មបដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺអូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ។

បើយោងតាមសេចក្តីណែនាំរបស់ក្រសួងការងារបានបញ្ជាក់ថាក្នុងគោល បំណងធានាឱ្យបាននូវសុខុមាលភាព សុវត្ថិភាព និងជីវភាពរបស់កម្មករនិយោជិត និរន្តរភាពនៃផលិតកម្ម និង ភាពអាចព្យាករណ៍បាននៃការផ្គត់ផ្គង់ទំនិញ ព្រមទាំងចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង រោងចក្រ សហគ្រាស ជាពិសេសរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ ដំណើរនិងកាបូបនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល សូមធ្វើការណែនាំ រួមដល់រដ្ឋបាលរាជធានី ខេត្ត ស្ថាប័នពាក់ព័ន្ធ ម្ចាស់ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដូចខាងក្រោម៖

ក. ការផ្អាកនិងបើកសកម្មភាពអាជីវកម្ម/ផលិតកម្មដោយវិធានការរដ្ឋបាល ក.១. សិទ្ធិនៃការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម/ផលិតកម្មក្នុងករណីរកឃើញមានករណីវិជ្ជមានកូវីដ-១៩ ក្នុងរោងចក្រ សហគ្រាសណាមួយ អភិបាលនៃ គណៈអភិបាលរាជធានី ខេត្ត អាចផ្អាកជាបណ្តោះអាសន្នចំនួន២ថ្ងៃ នូវសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់ រោងចក្រ សហគ្រាសនោះ ឬផ្នែកខ្លះនៃរោងចក្រ សហគ្រាសនោះ ដើម្បីអនុវត្តវិធានការសុខាភិបាល និងចាត់ មន្ត្រីសុខាភិបាលចុះយកសំណាក និងដើម្បីក្រុមការងារបច្ចេកទេសចម្រុះចុះពិនិត្យវាយតម្លៃអំពីកម្រិតហានិភ័យ និងកំណត់រយៈពេលនៃការផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់រោងចក្រ សហគ្រាស។

ក្រោយពីផ្អាកជាបណ្តោះអាសន្នបានចំនួន ២ថ្ងៃ នូវសកម្មភាពអាជីវកម្ម/ផលិតកម្មរបស់រោងចក សហគ្រាស ឬផ្នែកខ្លះនៃរោងចក្រ សហគ្រាសមួយ នោះអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដោយយោង លើការវាយតម្លៃរបស់ក្រុមការងារបច្ចេកទេសចម្រុះ អាចសម្រេចលើការអនុញ្ញាត ឱ្យបើកបើកឡើងវិញផ្នែកខ្លះនៃរោងចក្រ សហគ្រាសនោះ ឬត្រូវបន្តការផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្ម របស់ រោងចក្រ សហគ្រាសនោះទាំងស្រុង ឬដោយផ្នែកខ្លះជាបន្តទៀត។ ដោយ៖ ម៉ាដេប៉ូ

សូមអានខ្លឹមសារលម្អិតខាងក្រោម៖

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner