ក្រុមបិសាចក្រហម នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ទោះបីចាញ់ Roma នៅជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Leahue កាលពីយប់មិញ
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វៃជើងក្រុម Roma ២:៣ នៃការប្រកួតនៅជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League កាលពីយប់មិញ នៅកីឡដ្ឋាន Stadio Olimpico, Rome ។ កីឡាករ Edinson Cavani បានចាប់ផ្តើមរកគ្រាប់បាល់អោយ បិសាចក្រហម បើកការនាំមុខមុននៅនាទី៣៩ ក្នុងវគ្គទី១ ។
![](https://asset.ams.com.kh/central/media/2021/05/manchester_united_v_as_roma_-_uefa_europa_league_semi_final_leg_one.webp)
ចូលវគ្គទី២ កីឡាករ Edin Dzeko និង Bryan Cristante រកបានម្នាក់១គ្រាប់វិញជួយ Rome នាំមុខ ២ទល់១ បន្ទាប់ពី Edinson Cavani រកបានគ្រាប់ទី២ នៅនាទី៦៨ មុនពេល Alex Telles បានធ្វើអោយចូលទីខ្លួនឯង នៅនាទី៨៣។ បញ្ចប់ការប្រកួតពេញម៉ោង៩០ នាទី ដោយលទ្ធផលក្រុមRoma យកឈ្នះ Manchester United ៣:២ ។ ចំណែក Villarreal បានត្រឹមស្មើគ្នាជាមួយ Arsenal ០:០ សរុបទាំងពីជើង Villarreal ២:១ Arsenal ។
![](https://asset.ams.com.kh/central/media/2021/05/118400193_gettyimages-1232729377.jpg)
បើទោះបីជាបរាជ័យនៅជើងទីពីរក៏ពិតមែន ប៉ុន្តែក្រុម Manchester United ក៏នៅតែមានឱកាស ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងជើងឯក Europa League ជាមួយ Villarreal នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ខាងមុខ នៅកីឡដ្ឋាន Stadion Energa Gdansk ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។