ថ្នាក់ដឹកនាំ Facebook បញ្ជាក់ថា លោក ដូណាល់ ត្រាំ ស័ក្តិសមនឹងជាប់បម្រាម ពាក់ព័ន្ធនឹងការលើកទឹកចិត្តអោយក្រុមកុបករវាយប្រហារវិមានសភា

អាមេរិក៖ សហប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃក្រុមហ៊ុន Facebook លោក Michael McConnell បញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាបានលើកទឹកចិត្តក្រុមកុបករគាំទ្ររូបលោក អោយសម្រុកចូលវាយប្រហារវិមានសភាកាលពីថ្ងៃទី០៦ ខែមករាប្រាកដមែន ដែលនេះ ជាទង្វើស័ក្តិសមនឹងជាប់បម្រាម ។
ការអះអាងបែបនេះរបស់លោក Michael McConnell បានកើតមានឡើងបន្ទាប់ពីកាលពីសប្ដាហ៍មុន ក្រុមហ៊ុន Facebook បានសម្រេចចិត្តបន្តបិទគណនីរបស់លោក ដូណាល់ ត្រាំ ដោយមិនបញ្ជាក់ពីកាលកំណត់ ខណៈក្រុមហ៊ុន Twitter សម្រេចព្យួរគណនីរបស់លោក ត្រាំ ជាអចិន្ត្រៃយ៍ផងដែរ ពីព្រោះព្រួយបារម្ភថ លោក ត្រាំ នឹងបន្តញុះញង់អោយមានការប្រព្រឹត្តអំពើហិង្សានៅពេលអនាគត ។
លោក McConnell បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យម្សិលមិញថា លោក ដូណាល់ ត្រាំ ត្រូវតែទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត ប៉ុន្តែជាមួយគ្នានេះ លោក McConnell ក៏បានទទួលស្គាល់ដែរថា គោលការណ៍ច្បាប់មួយចំនួនរបស់ Facebook កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់ និងចាំបាច់ត្រូវដោះស្រាយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner