បាត់ដំបង រកឃើញអ្នកវិជ្ជមានថ្មី៤នាក់ ដែលជាងពលករមកពីប្រទេសថៃ (Video Inside)

ខេត្តបាត់ដំបងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត មនុស្សចំនួន៤នាក់មកពីប្រទេសដែលមានវិជ្ជមានជំងឺកូវីដ-១៩នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។

ខេត្តបាត់ដំបង គិតមកដល់ថ្ងៃទី១២ឧសភាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១នាក់ ក្នុងនោះបាន ព្យាបាលជាសះស្បើយ ចំនួន២៩នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៤២នាក់៕

https://www.youtube.com/watch?v=EgvUVoOLI-U
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner