អតីត​អនុប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​មេធាវី​លោក​ កឹម សុខា ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​

​ភ្នំពេញៈ អតីត​អនុប្រធាននៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ប៉ុល ហំ​ម រួមទាំង​លោក ​ផាន់ ច័ន្ទ​ស័ក្តិ​ មេធាវី​ការពារ លោក​កឹម សុខា បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ នេះ​។

​លោក​ ប៉ុល ហំ​ម អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ (រូបឯកសារ)

​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ប្រាប់ AMS នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា​នេះ​ថា លោក ​ប៉ុល ហំ​ម លោក ​ផាន់ ច័ន្ទ​ស័ក្តិ បានដាក់​ពាក្យ​មក​ក្រសួងមហាផ្ទៃ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ប៉ុន្តែ​ដោយសារ​ខុស​បច្ចេកទេស​ និង​មិនទាន់មានឯកសារ​គ្រប់គ្រាន់ ហើយ​ខាង​ក្រសួង​បាន​ឱ្យ​គាត់​យកពាក្យ​ស្នើសុំ​ទៅ​បំពេញ​ឡើងវិញ និង​ភ្ជាប់​ជាមួយ​ឯកសារ​មួយចំនួន​។

​ចំណែក​លោក​ ប៉ុល ហំ​ម អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ចំពោះ​ការស្នើសុំសិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ​។ រីឯ​លោក ​ផាន់ ច័ន្ទ​ស័ក្តិ មេធាវី​ការពារ​លោក​កឹម សុខា​មិនអាច​សុំ​ការអត្ថាធិប្បាយបានទេ​។​

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន២១​រូប ​ដែល​ត្រូវបានព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល៥​ឆ្នាំ តាម​អំណាច​សាលដីកា​ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​៕
ដោយៈ ពលជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner