ខេត្តតាកែវរកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៥១នាក់ ថ្មីបន្ថែមទៀត និងស្លាប់ម្នាក់

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៧ ឧសភានេះ បានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥១នាក់។ អ្នកវិជ្ជមានទាំង ៥១នាក់ គឺជាអាជីវករ កសិករ កម្មករ សិស្ស ជាដើម។ ក្នុងចំណោមអ្នកវិជ្ជមានទាំង ៥១នាក់នោះ មាន ២៧នាក់រស់នៅស្រុកបាទី, ស្រុកព្រៃកប្បាស ១៥នាក់, ស្រុកសំរោងម្នាក់, ស្រុកអង្គរបុរី២នាក់ ស្រុកទ្រាំង ២នាក់ និងស្រុកត្រាំកក់ ៤នាក់។

រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៥១នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner