តុលាការដោះលែងកូនបង្កើត និងកូនប្រសារលោកឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលកំហុស

ភ្នំពេញ ៖ ឧកញ៉ា ឃន ឈុនតារា និងលោកស្រី តាំង គីម ហៀង ម្ចាស់ធុរកិច្ចធំៗ ជាច្រើន និងត្រូវជា កូនបង្កើត និងកូនប្រសារ របស់លោកឧក ញ៉ា ហេង សៀ ត្រូវបានអយ្យការ អម សាលាដំបូង រាជធានីភ្នំពេញ សម្រេច ដោះលែង អោយមានសេរីភាព ឡើងវិញ ទាំងពីររូប នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ នេះ ។

យោងតាម សេចក្តីថ្លែងការណ៍ របស់ អ្នកនាំពាក្យ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ត្រង់ចំណុច ទី ៣ បាន បញ្ជាក់ថា « អយ្យការ រាជធានី ភ្នំពេញ បានទទួល ពិនិត្យ យ៉ាងម៉ត់ចត់ នូវលទ្ធផលនៃការស៊ើបអង្កេតករណី ខាងលើនេះ និងបានសម្រេច ដោះលែង ឈ្មោះ ឃន ឈុន តារា និង ឈ្មោះ តាំង គីម ហៀង និង សម្រេច បន្ត ការ ស៊ើប អង្កេត ស្រាវជ្រាវ នៃ ការផលិត រូបភាព អាសអាភាស ដែល ត្រូវបាន ចែកចាយ តាម បណ្តាញ សង្គម ដែល អំពើ ផលិត រូបភាព អាសអាភាស ដើម្បី ចែកចាយ ជាសាធារណៈ នេះ គឺជា អំពើ ធ្វើអោយប៉ះពាល់ ដល់ ប្រពៃណី សីលធម៌ សង្គម និង សេចក្តីថ្លៃថ្នូរ របស់ ស្ត្រី និង ដែល ត្រូវ ផ្តន្ទាទោស តាមច្បាប់ នៃ ព្រះរាជាណាចក្រ កម្ពុជា » ។

ការសម្រេច ដោះលែង នេះគឺ ក្រោយពី ឈ្មោះ ឃន ឈុន តារា បាន សារភាពថា ខ្លួន បានទទួល រូបភាព អាសអាភាស ដែលមាន ប្រភព មិន ច្បាស់លាស់ ពី បណ្តាញ សង្គម និងបាន ចែករំលែក រូបភាព ទាំងនេះ តាម ប្រព័ន្ធ WhatsApp និង Telegram អោយ មនុស្ស ចំនួន ៧នាក់ ។ ករណីនេះ ឈ្មោះ ឃន ឈុន តារា បានធ្វើ លិខិត សុំទោស និងសន្យាថា មិនអោយ ករណីនេះ កើតមាន ជាថ្មី ម្តង ទៀតឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner