រដ្ឋបាលខេត្តកណ្ដាល បន្ដអនុវត្តវិធានការរដ្ឋបាលចំពោះការកំណត់ភូមិសាស្ត្រ នៃស្រុកអង្គស្នួល ជាតំបន់លឿងទុំ និងតំបន់លឿង
អត្ថបទដោយ៖
AMS OneMinute
រដ្ឋបាលខេត្តកណ្ដាល បន្ដអនុវត្តវិធានការរដ្ឋបាលចំពោះការកំណត់ភូមិសាស្ត្រ នៃស្រុកអង្គស្នួល ជាតំបន់លឿងទុំ និងតំបន់លឿង រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៨ឧសភា ២០២១
- តំបន់លឿងទុំ៖ ផ្នែកខ្លះ នៃភូមិស្វាយជ្រុំ និងផ្នែកខ្លះ នៃភូមិអណ្ដូង
លើកលែងផ្នែកខ្លះដែលកំណត់ជាតំបន់លឿង នៃឃុំបែកចាន
- តំបន់លឿង៖ ភូមិពងទឹក ភូមិត្នោតម្ពើម ផ្នែកខ្លះនៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើង ចាប់ពីផ្លូវចូលភូមិផ្នែកខាងកើត ជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះ នៃភូមិអណ្ដូង (ស្ថិតនៅប៉ែកខាងត្បូង ចាប់ពីផ្លូវបេតុង កែងនឹងដេប៉ូតេលា) នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក