រដ្ឋសភាជាវិសាមញ្ញ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលមានសម្លេងគាំទ្រចំនួន ១២០/១២១ភាគច្រើនលើសលុប

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី ៣០ខែមីនាឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភានីតិកាលទី៦ បានដឹកនាំសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមា សភាពរាជរដ្ឋាភិបាលមួយចំនួន តាមសំណើរបស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី( កាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០) ដែលផ្ញើជូនសម្ដេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភា។សម័យប្រជុំជាវិសាមញ្ញរដ្ឋសភា នៅថ្ងៃនេះដែរ មានកូរ៉ុមចំនួន ១២១រូប។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើកែសម្រួលសមាជិករាជរដ្ឋាភិបាលនីតិកលទី ៦ រួមមាន៖
-តែងតាំងទេសរដ្ឋមន្ត្រី៖
១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធជាទេរដ្ឋមន្ត្រី។
២-ឯកឧត្តមហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី
(ទទួលបន្ទុកបេសកកម្មពិសេស) អវត្តមាន។
៣-ឯកឧត្តមអង្គ វង្សវឌ្ឍនា ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកម្មពិសេស)។
៤-ឯកឧត្តមត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី
(ទទួលបន្ទុកបេសកកម្មពិសេស)។
៥-ឯកឧត្តមពេជ្រ ប៊ុនធិន ជា ទេសរដ្ឋ មន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស)។ កែសម្រួលនិងតែងតាំងសមាសភាពរដ្ឋ មន្ត្រី÷
១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធជាទេសរដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងឧស្សាហ កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិង នវានុវត្ដ ន៍។
២-ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
៣-ឯកឧត្តមជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
៤-ឯកឧត្តមឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។
៥-ឯកឧត្តមព្រុំ សុខា  ជារដ្ឋមន្ត្រីក្រសួងមុខ ងារសាធារណៈ។
រដ្ឋសភា នាសម័យប្រជុំជាវិសាមញ្ញនីតិ កាលទី ៦បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ តែងតាំងនិងកែសម្រួលសមាស ភាពរាជរដ្ឋាភិបាលមានចំនួន ១២០/១២១សម្លេងដែលជាការគាំទ្រដ៏ច្រើនលើសលុប គឺលើស៥០%+១៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner