កម្លាំងស៊ីម៉ាក់រកឃើញគ្រាប់មីនបានចំនួន ១០គ្រាប់ នៅក្បែរទីតាំងដែលផ្ទុះមីនតោនបណ្ដាលឲ្យមនុស្សម្នាក់សម្លាប់ ពីម្សិលមិញ

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោកហេង រតនា នៅថ្ងៃទី២៨ឧភានេះ បានឲ្យដឹងថា កម្លាំងស៊ីម៉ាក់ បានបើកប្រតិបត្តិការបើកផ្លូវ និងត្រួតពិនិត្យសុវត្ថិភាពនៅចំណុចផ្ទុះមីនតោនបណ្ដាលឲ្យស្លាប់ប្រជាពលរដ្ឋម្នាក់ និងរបួសធ្ងន់ម្នាក់នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត នៅថ្ងៃថ្ងៃសទី២៧ ឧសភាឆ្នាំ២០២១។ លោកបានបន្តថា ប្រតិបត្តិការរបស់ស៊ីម៉ាក់ តាំងពីល្ងាចមិញ និងព្រឹកថ្ងៃទី២៨ ឧសភា គេបានរកឃើញគ្រាប់មីនតោននៅក្បែរៗជាប់នឹងកន្លែងផ្ទុះនោះចំនួន២គ្រាប់ និងគ្រាប់មីនប្រឆាំងមនុស្សចំនួន៨គ្រាប់ទៀត សរុប១០គ្រាប់។

លោកថា គ្រាប់មីនតោនទាំង២គ្រាប់ សុទ្ធតែដាក់គ្រាប់មីនប្រឆាំងមនុស្សបង្កៃពីខាងលើ ដើម្បីងាយបង្កផ្ទុះ ដែលនោះជាបច្ចេកទេសយកគ្រាប់មីនតោនបន្ទុះសម្លាប់មនុស្សដើរជាន់តែម្តង។ លោកបានបញ្ជាក់ថា គ្រាប់មីនទាំងអស់នោះ គឺជាសំណល់ពីសង្គ្រាម។ យ៉ាងណាក៏ដោយ លោក ហេង រតនា បានលើកឡើងថា អ្វីជាសំណាងល្អដែរនោះគឺប្រជាពលរដ្ឋចូលទៅជួយសង្គ្រោះជនរងគ្រោះនោះ គឺមិនបានជាន់មីនទាំងនោះ។

លោកបានចាត់ទុកការដាក់មីននោះ ជាយុទ្ធសាស្ត្រដាក់មីនហ៊ុពន្ធ័ ដើម្បីឱ្យសម្លាប់ និងបង្ករបួសមនុស្សច្រើននាក់ នៅពេលឃើញមានអ្នកណាម្នាក់ផ្ទុះគ្រោះថ្នាក់ ហើយមានអ្នកណាហ៊ានចូលទៅជួយនោះរងគ្រោះថ្នាក់បន្តទៀត។ សូមជម្រាបថា ណនៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ឧសភា ឆ្នាំ២០២១ មានករណីផ្ទុះមីនតោន នៅចំនុចជើងភ្នំប្រផេះ ក្នុងភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានបណ្តាលឱ្យប្រជាពលរដ្ឋស្លាប់ម្នាក់, របួសម្នាក់ និងខូចខាតគោយន្ត១គ្រឿង។ ហេតុការណ៍ផ្ទុះនោះ កើតឡើងនៅពេលដែលជនរងគ្រោះកំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោក្នុងទីតាំងព្រៃដែលមិនទាន់មានការបោសសម្អាតមីនរួច។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner