៣នាក់ទៀតបានឈ្នះប្រាក់រង្វាន់ពីសែលកាតរហូតដល់១៧ម៉ឺនដុល្លារ

រាជធានីភ្នំពេញ៖ក្រុមហ៊ុនសែលកាតបានប្រកាសពីការប្រគល់រង្វាន់ដល់អតិថិជនរបស់ខ្លួនចំនួន៣នាក់បន្ថែមទៀតដែលក្នុងនេះមានអ្នករស់នៅ ភ្នំពេញ និង ខេត្ត តាកែវ ដែលឈ្នះលុយសុទ្ធសរុប រហូតដល់ទៅ១៧ម៉ឺនដុល្លារ ពីកម្មវិធី “ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ។

ក្រុមហ៊ុនមួយនេះបានឱ្យដឹងថាអថិតិជនដែលមានសំណាងឈ្នះរង្វាន់ធំទី១ក្នុងនាពេលនេះ មានឈ្មោះថាលោក ឈុន  ថុន  រស់នៅភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លោកបានឈ្នះរង្វាន់លុយសុទ្ធ៩០០០០ ដុល្លារកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២១។អតិថិជនទី២រស់នៅក្នុងខេត្តតតាកែវ ឈ្មោះលោក យិន  សុផុន មានមុខរបរជាអាជីវករលក់អង្ករ ស្នាក់នៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស បានឈ្នះរង្វាន់លុយសុទ្ធ ៦០០០០ដុល្លារ កាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២១។

ចំណែកឯអតិថិជនទី៣ ឈ្មោះអ្នកស្រី ឈាង  ជីលុច្ស មានមុខរបរជាអាជីវករ និងមានទីលំនៅភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញបានឈ្នះរង្វាន់លុយសុទ្ធ២០០០០ដុល្លារកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

គួរបញ្ជាក់ថាការចាប់រង្វាន់នឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧ល្ងាច ជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner