កម្ពុជានិងវៀតណាមគ្រោងសម្ពោធច្រកទ្វារអន្តរជាតិថ្មីនៅព្រំដែនព្រៃវែង

អត្ថបទដោយ៖
reachea
កម្ពុជានិងវៀតណាម គ្រោងដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម នៅថ្ងៃទី៣១ ខែឧសភា ខាងមុខនេះជាមួយនឹងក្តីរំពឹងរកភាពធូរស្រាលនៃការឆ្លងចូលក្នុងសហគមន៍របស់ប្រទេសទាំង២។ ពិធីប្រកាស ដាក់ឲ្យដំណើរការច្រកអន្តរជាតិថ្មីនេះ ត្រូវគេបញ្ជាក់ថា នឹងត្រូវរៀបចំឡើងដោយរដ្ឋបាលខេត្តព្រៃវែង របស់កម្ពុ ជា សហការជាមួយរដ្ឋបាលខេត្តតៃនីង របស់វៀតណាម ដោយអនុវត្តវិធានការ និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។ មន្ត្រីកម្ពុជាបានថ្លែងថា ពិធីសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម ខាងមុខនេះ នឹងធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ ច្រកអន្តរជាតិថ្មីរបស់កម្ពុជានិងវៀតណាមនេះ ត្រូវគេរំពឹងថា នឹងសម្រួលដល់ការផ្លាស់ប្ដូរទំនិញរវាងប្រទេសទាំងពីរ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមបង្កើនទំហំពាណិជ្ជកម្មរបៀបប្រទេសទាំងពីរ ផង ដែរ៕
ads banner