ឡុង សំណាង សម្តែងការព្រួយបារម្មណ៍ ក្នុងជំនួបជាមួយ ឃីម បូរ៉ា នាថ្ងៃទី៣០ ខែឧសភានេះ ខាងមុខនេះ

ឡុង សំណាង ថ្លែងប្រាប់អ្នកព័ត៌មាន តាមសារអេឡិចត្រូនិកមុនប៉ះកីឡាករគុនខ្មែរ ឃីម បូរ៉ា ថា រូបគេមានការព្រួយបារម្មណ៍ ចំពោះជំនួបនេះដោយសារតែ អ្នកប្រដាល់មកពីខេត្តត្បូងឃ្មុំរូបនេះ កំពុងឡើងកូតខ្លាំងរហូតគ្មានគូរប្រកួត ។


អ្នកប្រដាល់មកខេត្តបន្ទាយមានជ័យ ឡុង សំណាង បញ្ជាក់ទៀតថា ការអភិវឌ្ឃសមត្ថភាពរីកចំរើន ខ្លាំងរបស់កីឡាករ ឃីម បូរ៉ា លើប្រភេទទម្ងន់ ៦០គីឡូក្រាម ធ្វើអោយរូបគេកាន់តែបារម្មណ៍ និងប្រឹងប្រែងហ្វឹកហាត់ទាំងកម្លាំង ជាមួយបច្ចេកទេសអោយបានខ្លាំងជាមុន ដើម្បីត្រៀមការប្រកួត នាថ្ងៃទី៣០ ខែឧសភាខាងមុខនេះ ដើម្បីស្វែងរកជ័យជំនះ នឹងមិនឲ្យអ្នកគាំទ្រខកចិត្តឡើយ ។


សូមបញ្ជាក់ថា ជើងខ្លាំងទាំង២នេះ ធ្លាប់ជួបគ្នា២លើករួចមកហើយ ក្នុងឆ្នាំ២០១៧ ការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើមខ្សែក្រវ៉ាត់បុស្តិ៍ទូរទស្សន៍៥ ប៉ុន្តែជំនួបទាំង២លើកនោះ ឡុង សំណាងឈ្នះទាំង២ ។ រីឯជំនួបលើកទី៣នេះ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ កីឡាករ ឃីម បូរ៉ា ត្រូវតំឡើងគីឡូមកប្រកួតក្នុងប្រទេសទម្ងន់ ៦៣.៥០គីឡូក្រាម ខណៈទម្ងន់៦០គីឡូក្រាមនេះ កីឡាករ ឃីម បូរ៉ា វាយផ្តួលជើងខ្លាំងអស់ហើយ រហូតគ្មានគូប្រកួតសោះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner