ចេញកូវីដបម្លែងថ្មី មានប្រភពពីថៃ «Thai variant» តែលោក ប្រាយុទ្ធ ប្រាប់ពលរដ្ឋកុំបារម្ភ
ពេលអញ្ជើញទៅសម្ពោធបើកស្ថានីយ៍ចាក់វ៉ាក់សាំងទី៩ នៅរាជធានីបាងកក នាថ្ងៃសុក្រទី២៨ ឧសភា ២០២១នេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់ដល់ពលរដ្ឋថា កុំឲ្យខ្វល់អំពីជំងឺវីរុសបម្លែងថ្មី «Thai variant» ឬ «បម្លែងថ្មីថៃ» ហើយលោកបញ្ជាក់ថា ពលរដ្ឋគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងដូសទី១។
លោក ប្រាយុទ្ធ ចាន់អូចា ថា រាជរដ្ឋាភិបាលនឹងគ្រប់គ្រងកិច្ចការងារចាក់វ៉ាក់សាំង ដោយធានាថា នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋទាំងអស់ ត្រឹមខែធ្នូ។
កាលពីថ្ងៃពុធ អង់គ្លេសថា មានវីរុសកូវីដ១៩ បម្លែងថ្មី មានប្រភពពីប្រទេសថៃ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ