សំណើកញ្ចប់ថវិកា៦ទ្រីលានដុល្លាររបស់លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងធានាកំណើនសេដ្ឋកិច្ច៥.២ភាគរយក្នុងឆ្នាំនេះ និង៤.៣ភាគរយនៅឆ្នាំ២០២២ (មានវីដេអូ)

អាមេរិក សំណើកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ៦ ទ្រីលានដុល្លាររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់ឆ្នាំក្រោយនេះ នឹងធ្វើឱ្យមានឱនភាពថវិកា១.៨ទ្រីលានដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធ បើទោះជាមានការដំឡើងពន្ធលើសាជីវកម្មនានា និងប្រជាជនអាមេរិកមានប្រាក់ចំណូលខ្ពស់ដែលត្រូវកំណត់ឱ្យបង់ពន្ធសម្រាប់ផែនការដ៏មានមហិច្ឆតារបស់លោកក៏ដោយ ។

កញ្ចប់ថវិការដ៏ធំសម្បើមរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេប៉ាន់ប្រមាណថា នឹងធានានូវកំណើនសេដ្ឋកិច្ចចំនួន៥.២ភាគរយនៅក្នុងឆ្នាំនេះ និងចំនួន៤.៣ភាគរយនៅឆ្នាំ២០២២ ។

សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិករូបនេះបានប្រកាសរួចហើយ អំពីផែនការកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ប៉ុន្តែអំឡុងការប្រកាសមួយនៅថ្ងៃសុក្រនេះ លោក បៃដិន នឹងបញ្ចូលកញ្ចប់ថវិកាទាំងនោះ រួមគ្នាតែមួយក្រោមក្របខណ្ឌនៃកញ្ចប់ថវិកាដែលមានស្រាប់នៃរដ្ឋបាលរបស់លោក ក្នុងនោះរួមមានទាំងសន្តិសុខសង្គម និងថែទាំវេជ្ជសាស្ត្រ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner