ក្រុមអ្នករៀបចំច្បាប់កំពូល ក្នុងកោះហុងកុង បានយល់ស្របគ្នាលើប្រព័ន្ធនយោបាយដឹកនាំរបស់ខ្លួន ដោយកែប្រែអតីតច្បាប់ចាស់
សេចក្តីរាយការណ៍ទីភ្នាក់ ងារអេភី បានថ្លែងថា ការយល់ព្រមលើច្បាប់ថ្មី កាលពីថ្ងៃព្រហស្បតិ៍នេះ បាននាំឲ្យមានការថ្កោលទោសពីសហរដ្ឋ អាមេរិក ដែលចោទថា រដ្ឋាភិបាល ក្រុង ប៉េកាំងបានបំផ្លាញនូវដំណើរការលទ្ធិប្រជាធិបតេយ្យនិងចាត់ទុកថា ច្បាប់ថ្មីនោះ បានបន្ទាបឥទ្ធិពលអ្នកតំណាងរាស្ត្រ ដែលពលរដ្ឋបោះឆ្នោតឲ្យ និងថា សកម្មភាពនោះ នឹងមិនទ្រទ្រង់ កត្តាស្ថិរភាពបានយូរអង្វែងនោះទេ។
ការផ្លាស់ប្តូរក្នុងហុងកុងនេះ ត្រូវគេនិយាយថា នឹងកាត់បន្ថយទំហំសមមាត្រនៃ អាសនៈ ក្នុងស្ថាប័នរៀបចំច្បាប់ ដោយការបោះឆ្នោតដោយផ្ទាល់នោះ ពីពាក់កណ្តាលមកតិចជាងមួយ ភាគបួន។ ស្ថាប័នថ្មីនោះ មានអំណាចពិនិត្យបេក្ខជន និងមានអំណាចរារាំងអ្នកទាំងឡាយណា ដែលគេគិតថា មិនមានលក្ខណៈសម្បត្តិស្នេហាជាតិគ្រប់គ្រាន់ ចំពោះប្រទេសចិន ដើម្បីឲ្យក្លាយជាអ្នកដឹកនាំ។
មន្ត្រីច្បាប់ ដែលគាំទ្ររដ្ឋាភិបាលចិនប៉េកាំងលោក Peter Shiu បានថ្លែងថា ក្នុងច្បាប់ដែលមានប្រមាណ៦០០ទំព័រ ដែលបានចែងនោះ គឺមានអត្ថន័យខ្លីដែលបញ្ជាក់ថា អ្នកស្នេហាជាតិទើបបានដឹកនាំកោះហុងកុងនេះបាន។ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken បាននិយាយក្នុង សេចក្តីថ្លែងការណ៍ចោទប្រទេសចិនក្នុងការបំផ្លាញនូវស្ថាប័ន ប្រជាធិបតេយ្យ និងបានអំពាវនាវរដ្ឋាភិបាលចិននិងអ្នកដឹកនាំកោះហុងកុងទម្លាក់ចោលការប្រឆាំងជនណាដែល រងការចោទប្រកាន់ក្នុងច្បាប់សន្តិសុខជាតិថ្មីនោះ៕
Legislators attend a meeting to debate on electoral reform bill at Legislative Council in Hong Kong, China 26 May, 2021. REUTERS/Lam Yik