ទីតាំងដែលអ្នកជំងឺកូវីដ១៩ បានចេញចូល

អត្ថបទដោយ៖
AMS OneMinute

១. អ្នកវិជ្ជមានកូវីដ១៩ ជាជាងជួសជុលម៉ូតូ នៅហាងសុខ ថន ជួសជុលម៉ូតូ និងលក់គ្រឿងបន្លាស់ ស្ថិតនៅ ផ្ទះលេខ១៩ ផ្លូវលេខ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៧-២២ ឧសភា ២០២១

២. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកក្រុមហ៊ុន ម៉ែនញ៉ូឡាយ (Manulife) សាខាទួលគោក ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៧-២៤ ឧសភា ២០២១

៣. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកនៅ ពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ស្ថិតនៅផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៧-២៤ ឧសភា ២០២១

៤. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកនៅហាង តូតា ស្ថិតនៅផ្ទះលេខ ៥៦៤-៥៦៦ ផ្លូវលេខ១២៨ (ផ្លូវកម្ពុជាក្រោម) សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៦-២០ ឧសភា ២០២១

សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ

ads banner