ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ នៅខេត្តព្រះសីហនុ បានរួចរាល់ជាស្ថាពរហើយ
រាជធានីភ្នំពេញ៖គិតមកដល់ពេលនេះស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២នៅក្នុងខេត្តព្រះសីហនុ ដែលជា គម្រោងរបស់គណៈកម្មាធិកាជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីបង្ហូរ ទឹកកខ្វក់ទៅក្នុងសមុទ្រសម្រេចបានលទ្ធផល១០០ភាគរយហើយ។
គួរបញ្ជាក់ថា ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ទី១មានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់ ៥.២០០ មែ ត្រគូបក្នុង១ថ្ងៃ ចំណែកស្ថានីយ ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាព ប្រព្រឹត្តិកម្មទឹកកខ្វក់៧.២០០មែត្រគូបក្នុង ១ ថ្ងៃ ។
បើយោងតាមរបាយការណ៍ ចុងក្រោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបានឱ្យដឹងថាគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំងពីរ នៅក្នុងខេត្តព្រះសីហនុនេះដើម្បីដោះស្រាយ ការបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រដោយគេប្រើបច្ចេកវិទ្យាចុងក្រោយបំផុត។
សូមរំលឹកដែរថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុ ផា រ៉ាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជារដ្ឋមន្ត្រី ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ដោយមានការចូលរួមដំណើរ ពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តព្រះសីហនុនិង ឯកឧត្តមគួច ចំរើន ខេត្ត ព្រះសីហនុកាលពី ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ ចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ចំ នួន ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ ក៏បានអញ្ជើញពិនិត្យស្ថានីយអាងប្រព្រឹត្តកម្ម ទឹក ក ខ្វក់និង បន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរសមុទ្រផងដែរ៕