វៀតណាមប្រកាសឈប់នាំជ្រូករស់ពីថៃ ក្រោយឃើញឆ្លងរោគម្យ៉ាង

ប្រទេសវៀតណាមបានសម្រេចឈប់នាំចូលជ្រូករស់ពីប្រទេសថៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ក្រោយពេលជ្រូកថៃ ចំនួន៩៨០ក្បាលមានឆ្លងជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។

ប៉ុន្តែសហគ្រាសណាចុះកិច្ចសន្យានាំចូល មុនថ្ងៃ៣០ ខែមិថុនា អាចបន្តប្រតិបត្តិការធម្មតា។ ជ្រូកឈឺជិត១ពាន់ក្បាលនោះត្រូវបានបំផ្លាញចោល តម្លៃប្រមាណជិត២៧ម៉ឺនដុល្លារអាមេរិក។

វៀតណាមបានអនុញ្ញាតឲ្យនាំចូលជ្រូករស់ ដំបូង កាលពីពាក់កណ្តាលខែមិថុនា ២០២០ ដើម្បីទប់ទល់នឹងតម្លៃជ្រូកឡើងថ្លៃដោយសារតែជំងឺនេះ។ វៀតណាមបាននាំពីថៃ ជាង៥០ម៉ឺន៣ពាន់ក្បាល កាលពីឆ្នាំមុន នេះបើតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ៕ ប្រភពពី VNexpress

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner