សមត្ថកិច្ចចាប់ខ្លួនឧក្រិដ្ឋជន ៦នាក់ និងរឹបអូសបានគ្រឿងញៀនជិត ១០០គីឡូក្រាម

យោងតាមមន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី១មិថុនានេះបានឲ្យដឹងថា សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន ជនបរទេសចំនួន ៦នាក់ក្នុងបទល្មើស ជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។

ប្រតិបត្តិការនោះធ្វើឡើងថាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ឧសភាឆ្នាំ២០២១ ដោយសមត្ថកិច្ចបានឃាត់ខ្លួន និងឆែកឆេរទីតាំង៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល នៅ ខ័ណ្ឌច្បារ អំពៅ១កន្លែង និង៣កន្លែងនៅ ខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះជនជាតិចិន៥នាកា់ និងជនជាតិវៀតណាមម្នាក់។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននោះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងគ្រឿងញៀនជិត១០០គីឡូក្រាម រួមមាន អិចស្តាស៊ី (MDMA) ទម្ងន់៩៤គីឡូក្រាម ៣១២ក្រាម៨៨មីលីក្រាម, មេតំហ្វេតាមីន(ICE) ទម្ងន់ ៤២ក្រាម៨៥មីលីក្រាម, សារធាតុផ្សំ(P2P)ទម្ងន់១០គីឡូក្រាម៥១៩ក្រាម៨៨មីលីក្រាម។ ជាមួយគ្នានោះ សមត្ថកិច្ចក៏រឹបអូសបានសម្ភារៈ សំរាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួន, រថយន្ត២គ្រឿង និង អាវុធខ្លី២ដើម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner