អភិបាលខេត្តកំពង់ចាម ស្នើសុំដល់សមាគមដៃគូអភិវឌ្ឍន៍ បំពាក់សម្ភារៈបរិក្ខារទំនើប ដល់មន្ទីរពេទ្យមេគង្គ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១នេះ ក្នុងកិច្ចប្រជុំជាមួយសមាគមសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមរយៈប្រព័ន្ធវីដេអូZoom បានស្នើដល់សមាគម សូមបន្តជួយឧបត្ថមគាំទ្រដល់ការរៀបចំនូវមន្ទីពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យប្រែក្លាយទៅជាកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងជាកន្លែងសង្រ្គោះបន្ទាន់ សម្រាប់អ្នកដែលមានវិជ្ជមានកូវីដ-១៩ ផងដែរ។ 

លោកអភិបាលខេត្ត បានបញ្ជាក់ថា មន្ទីពេទ្យមេគង្គកំពង់ចាម អាចដាក់បានអ្នកជំងឺរាប់រយនាក់ ដែលជាប្រភេទអ្នកជំងឺកូវីដ-១៩ មានស្ថានភាពធ្ងន់ធ្ងរផងដែរ ។ ដូច្នេះក្រុមគ្រូពេទ្យ បានព្យាបាលអ្នកជំងឺជាច្រើន ក្នុងនោះក៏មានស្រ្តីឆ្លងទន្លេ ដែលមានផ្ទុកកូវីដ-១៩ និងបានសម្រាលកូន ដោយជោគជ័យ ព្រោះមន្ទីរពេទ្យ មានឧបករណ៍ដែលមន្ទីសុខាភិបាលបានបំពាក់ជូន។

លោកអភិបាលខេត្តបានលើកឡើងទៀតថា  ប្រការចាំបាច់ចំពោះមុខ គឺរដ្ឋបាលខេត្តកំពង់ចាម ស្នើរសុំការជួយគាំទ្រឧបត្ថម្ភ ដើម្បីបំពាក់នូវសម្ភារៈណាដែលកាន់តែទំនើបជាងនេះបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យមន្ទីពេទ្យ មេគ្គងកំពង់ចាម ក្លាយទៅជាកន្លែងទទួលព្យាបាលជំងឺកម្រិតធ្ងន់ ឬជាកន្លែងសង្រ្គោះបន្ទាន់សម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ ប្រកបដោយគុណភាពខ្ពស់។ 

លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានសម្រេចកែច្នៃវិទ្យាល័យមួយកន្លែងទៀត នៅក្នុងក្រុងកំពង់ចាម គឺវិទ្យាល័យ ព្រះសីហនុ ឲ្យទៅជាកន្លែង ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬការព្យាបាលកម្រិតបឋម ដោយបានបំពាក់គ្រែជាង ១.០០០គ្រែ ដែលអាចដាក់អ្នកជំងឺព្យាបាលនៅទីនោះផងដែរ។

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner