ប្រសិនបើមកដឹកនៃក្លឹប អង់គ្លេសមែន Conte នឹងទទួលបានប្រាក់ឈ្នួលថ្លៃបំផុតលើលោក
![](https://asset.ams.com.kh/central/media/TALKSPORT-ANTONIO-CONTE-1024x683.jpg)
ក្រោយពេលចំណាយពេលដឹកនាំក្រុមបានត្រឹម២រដូវកាល គ្រូបង្វឹកសញ្ជាតិអ៉ីតាលី លោក Antonio Conte បានជួយឲ្យ Inter Milan លើកពាន Serie A ឥឡូវនេះ កាន់តែខិតជិតនិងក្លាយជាគ្រូបង្វឹកថ្មី របស់ Spurs ប្រសិនបើយល់ព្រមដឹកនាំមែន បុរសសញ្ជាតិអ៉ីតាលីរូបនេះ នឹងទទួលបានប្រាក់ឈ្នួលថ្លៃបំផុតលើលោក ក្នុងរង្វង់ប្រមាណជា ១៥ ទៅ ២០ លានអឺរ៉ូ ។
![](https://asset.ams.com.kh/central/media/Antonio-Conte-Tottenham-1444776.jpg)
គួររម្លឹកថា លោក Conte ធ្លាប់ដឹកនាំ ក្រុមតោខៀវ Chelsea កាលពីឆ្នាំ ២០១៦ នៅក្របខ័ណ្ឌ Premier League វិញ នឹងជួយឱ្យក្រុមនេះ លើកពានលីគកំពូលអង់គ្លេសផងដែរ ។
![](https://asset.ams.com.kh/central/media/Tottenham-Antonio-Conte-Fabio-Paratici-1443338.jpg)
សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឈ្នួលខ្ពស់ពី Spurs គឺក្លឹបមើលឃើញពីសម្ថភាពដឹកនាំរបស់លោក Conte ដោយធ្លាប់ដឹកនាំក្លឹបជាច្រើនឈ្នះពានជាបន្តបន្ទាប់ ប៉ុន្តែក្រៅ Conte ក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងនេះ ក៏ព្យាយាមទាក់ទង លោក Fabio Paratici អតីតនាយកកីឡារបស់ក្លឹបសេះបង្កង់ , លោក Zidane និងអតីតក្រូបង្វឹកចាស់ Pochettino ផងដែរ ៕
![](https://asset.ams.com.kh/central/media/TALKSPORT-ANTONIO-CONTE-1-800x600-1.jpg)
![](https://asset.ams.com.kh/central/media/TALKSPORT-POCHETTINO-CONTE-ZIDANE.jpg)